ស្នើសុំការបណ្តុះបណ្តាល ព្រឹត្តិការណ៍ផ្សព្វផ្សាយ ឬគ្លីនិកសហគមន៍

ស្នើសុំការបណ្តុះបណ្តាល ព្រឹត្តិការណ៍ផ្សព្វផ្សាយ ឬគ្លីនិកសហគមន៍

យើងពង្រឹងការយល់ដឹងរបស់គ្រួសារ និងសហគមន៍ពីការដែលសាលារដ្ឋកម្រិត K-12 របស់យើងដំណើរការទៅយ៉ាងណា ដើម្បីឱ្យសាលា គ្រួសារ និងសហគមន៍អាចចាប់ផ្តើមពីចំណុចតែមួយ ដើម្បីធ្វើការសម្រេចចិត្ត គាំទ្រដល់សិស្ស ធ្វើឲ្យទំនាក់ទំនងគ្រួសារប្រសើរឡើង ហើយនិងកាត់បន្ថយគម្លាតឱកាស។

យើងផ្តល់ជូននូវបទបង្ហាញ ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយដោយឥតគិតថ្លៃ ទៅលើបញ្ហាជាច្រើន។ យើងក៏ផ្តល់ជូនគ្លីនិកសហគមន៍ដោយសហការជាមួយអង្គការមិនរកប្រាក់ចំណេញ ឬសាលារៀន ដើម្បីពាំនាំនូវសេវាកម្ម ombuds របស់យើងដោយផ្ទាល់ជូនទៅកាន់សង្កាត់របស់អ្នកតាមដែលយើងអាចធ្វើបាន។

វគ្គបណ្តុះបណ្តាលថ្មីៗរបស់យើងមួយចំនួន ក្តោបនូវប្រធានបទនៃការដោះស្រាយជំលោះ ការចូលរួមពីគ្រួសារ ការយាយី ការបំភិតបំភ័យ និងការសម្លុត (HIB) វិន័យសាលា ការគាំទ្រដល់យុវជនគ្មានផ្ទះសម្បែង ឬយុវជនដែលគេចិញ្ចឹម ការទទួលបានភាសា និងសេវាកម្មសម្រាប់សិស្សពិការ។ យើងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការកសាងសមត្ថភាពសហគមន៍ ដើម្បីពង្រីកវិសាលភាពទៅដល់បុគ្គលិកមួយក្រុមតូចរបស់យើង។ ប្រសិនបើអ្នកទទួលបានព័ត៌មានល្អត្រឹមត្រូវ នោះអ្នកអាចជួយសិស្សជាច្រើនឱ្យទទួលបានជោគជ័យ!

OEO អាចកែសម្រួលនូវការបណ្តុះបណ្តាលសម្រាប់គ្រួសារ ក្រុមសហគមន៍ និងអ្នកដឹកនាំ ហើយនិងអ្នកអប់រំទៅតាមតម្រូវការរបស់ពួកគេ។ ខាងក្រោមនេះគឺជាគំរូខ្លះៗនៃការបណ្តុះបណ្តាល OEO ដែលផ្តល់ជូននូវសេវាកម្មរបស់យើងដល់អ្នក៖

នៅក្នុង ផែនការយុទ្ធសាស្ត្ររបស់យើង, យើងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល និងព្រឹត្តិការណ៍ផ្សេងៗ រហូតដល់ឆ្នាំ 2023 សម្រាប់សិស្សកម្រិត K-12 ដែល៖

 • នៅក្រៅសាលា រួមទាំងសិស្សដែលពិការ ដែលសិក្សាមិនបានពេញលេញ
 • មនុស្សដែលមានពណ៌សម្បុរផ្សេង ជនស្បែកខ្មៅ ឬជនជាតិដើមណាមួយ 
 • គ្មានផ្ទះសម្បែង
 • ត្រូវសាច់ញាតិ ឬអ្នកដទៃយកទៅចិញ្ចឹម 
 • ពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌អនីតិជន ឬប្រព័ន្ធយុវនីតិសម្បទាអនីតិជន
 • ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ជនសុំជ្រកកោន ឬជនចំណាកស្រុកឬសិស្ស ឬក្រុមគ្រួសារដែលមានភាសាចម្បងមិនមែនជាភាសាអង់គ្លេស ឬ
 • កំពុងទទួលបាន Wraparound (កម្មវិធីជំនួយកុមារដែលខ្វះខាតច្រើន) ជាមួយនិង Intensive Services (សេវាកម្មថែទាំដិតដល់) ឬ Long Term Inpatient Programs (កម្មវិធីគាំទ្រការព្យាបាលរយៈពេលវែងរបស់កុមារ CLIP)

បុគ្គលិកនិងធនធានរបស់OEO គឺមានដែនកំណត់ សម្រាប់ការធ្វើដំណើរ និងផ្តល់អត្ថិភាពសម្រាប់ព្រឹត្តិការណ៍ដែលឈោងចាប់៖

 • សមាជិកកាន់តែច្រើន
 • ការព្រួយបារម្ភដែលសមស្របនឹងផែនការយុទ្ធសាស្ត្ររបស់យើង ក៏ដូចជាបង្កើនសមធម៌ក្នុងការអប់រំ
 • ការកសាងសមត្ថភាពសហគមន៍តាមរយៈគំរូ ការបង្វឹកដល់គ្រូបណ្តុះបណ្តាល
 • បទបង្ហាញដែលអាចត្រូវបានធ្វើឡើងតាមអ៊ិនធឺរណេតដូចជាការជួបប្រជុំអន្តរកម្មតាមអនឡាញ

ក្រុមរបស់យើងប្តេជ្ញាចិត្តចំពោះភាពយុត្តិធម៌សម្រាប់អ្នកមានពិការភាព និងលទ្ធភាពទទួលបានភាសា

ប្រសិនបើអ្នកចង់អោយក្រុមរបស់យើងទៅធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍បន្ទាប់របស់អ្នក យើងសូមឲ្យអ្នកចាត់វិធានការដូចខាងក្រោមក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង

 • បង្កើតខិតប័ណ្ណផ្សព្វផ្សាយដែលស្រួលមើលនិងចែកចាយ ឬក៏សម្ភារៈផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងទៀត ជាមួយអ្នកទំនាក់ទំនងសម្រាប់ការស្នាក់នៅ ការទទួលបានភាសា និងសម្រាប់ពិការភាព
 • ប្តេជ្ញាផ្តល់នូវការស្នាក់នៅនិងសិទ្ធិទទួលបានផ្សេងទៀត
 • រៀបចំព្រឹត្តិការណ៍នេះនៅក្នុងកន្លែងដែលអាចចូលដំណើរការបាន
 • ផ្តល់គ្រឿងអំភ្លី (ឧទាហរណ៍មីក្រូហ្វូន ឬបាស់) សម្រាប់អ្នកចូលរួម

ដោយឆ្លើយតបទៅវិញ ក្នុងភាពជាដៃគូរបស់អ្នក យើងនឹង៖

 • ធានាបានថា សម្ភារៈប្រើប្រាស់និងសកម្មភាពក្នុងបទបង្ហាញរបស់យើង គឺអាចឲ្យអ្នកចូលរួមប្រើឬដំណើរការបាន
 • គាំទ្រអ្នកក្នុងការសិក្សារៀនសូត្របន្ថែមអំពីដំណើរការនិងការកំណត់អំពីធនធាន

យើងនឹងទន្ទឹងរងចាំការសហការជាមួយអ្នក!

ចំណុចដែលអ្នកអាចចាប់ផ្តើមស្វែងយល់ពីដំណើរការរបស់អ្នក គឺមាននៅក្នុងសេចក្តីណែនាំអំពីគម្រោងព្រឹត្តិការណ៍ដែលអាចចូលដំណើរការបាន។ អ្នកនឹងដឹងព័ត៌មានជាក់លាក់ ពីការចូលដំណើរការក្នុងព្រឹត្តិការណ៍របស់អ្នក អោយបានប្រសើរឡើងជាងមុន នៅទីនេះ

ប្រសិនបើចង់ធ្វើបទបង្ហាញ ការបណ្តុះបណ្តាល ព្រឹត្តិការណ៍ផ្សព្វផ្សាយ ឬគ្លីនិក នៅកន្លែងលោកអ្នក សូមទាក់ទងតាមអ៊ីមែល oeoinfo@gov.wa.gov ដើម្បីសួរថាតើអាចដំណើរការបានដែរអត់។