វត្តមាន និងអវត្តមាន

វត្តមាន អវត្តមាននិងអវត្តមានឥតច្បាប់

ច្បាប់របស់រដ្ឋនៅទីក្រុងវ៉ាស៊ីនតោនហៅថា“ Becca Bill (ច្បាប់ប៊ែគកា)” តម្រូវឲ្យកុមារទាំងអស់ ចាប់ពីអាយុ 8 ដល់ 18 ឆ្នាំ ទៅសាលារៀនឲ្យបានទៀងទាត់។ច្បាប់នេះតម្រូវឲ្យឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ត្រូវធានាថា កូនៗ របស់ពួកគេបានចូលរៀនជាទៀងទាត់។សិស្សអាចចូលរៀននៅសាលារដ្ឋ សាលាឯកជន ឬរៀននៅផ្ទះក៏បាន។ច្បាប់នេះតម្រូវឱ្យសិស្សនៅ សាលារៀនឲ្យបានពេញម៉ោង ជារៀងរាល់ថ្ងៃលើកលែងតែមាន ហេតុផលត្រឹមត្រូវសមស្របទើបអាចឈប់បានប្រសិនបើសិស្ស ខកខានមិនបានទៅសាលាដោយ ហេតុផលមិនសមស្របណាមួយ គេនឹងដាក់ថាសិស្ស“បានឈប់ (អវត្តមាន) ដោយឥតច្បាប់។”នៅពេលដែលសិស្សឈប់ឥតច្បាប់ សាលាត្រូវ៖

 • ជូនដំណឹងដល់គ្រួសារសិស្ស៖
 • ជួប និងសហការជាមួយគ្រួសារសិស្ស និងសិស្សផ្ទាល់ ដើម្បីរកមូលហេតុ ហើយ
 • សាកល្បងវិធីសាស្រ្តផ្សេងៗដើម្បីជួយបង្កើនវត្តមានរបស់សិស្ស។

ប្រសិនបើវិធីនេះមិនដំណើរការទេ សិស្ស និងគ្រួសារគាត់អាចត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាភិបាលសហគមន៍ ឬទៅកាន់តុលាការ។ទោះបីមានហេតុផលត្រឹមត្រូវប៉ុណ្ណាក៏ដោយ ប្រសិនបើសិស្សម្នាក់ មិនបានមករៀនជាច្រើនដង ច្បាប់ឥឡូវតម្រូវឲ្យសាលាជួប និងសហការជាមួយគ្រួសារគាត់ ដើម្បីរកមូលហេតុ និងធ្វើផែនការជួយសិស្សឲ្យបានទៅសាលារៀនដោយទៀងទាត់វិញ។ ព្រោះថា ការមិនមកសាលាច្រើនដង ឬ“ការអវត្តមានជាញឹកញាប់ពេក” អាចធ្វើឲ្យសិស្សរៀនមេរៀនមិនទាន់គេ។វាក៏អាចជាសញ្ញាណមួយដែលថា សិស្សប្រហែលជាមិនទទួលបានជំនួយដែលពួកគេត្រូវការ។នៅពេលដែលយើងនិយាយថាមិនមករៀន “ច្រើនដង” ហាក់ដូចជា “មិនច្រើនទេ” សូម្បីតែខាន 2 ថ្ងៃក្នុងមួយខែ ក៏វាអាចនាំឲ្យមានផលប៉ះពាល់ធំបានដែរ! 

ប្រសិនបើការជូនកូនទៅសាលារៀនជារៀងរាល់ថ្ងៃវាមានការលំបាកសម្រាប់អ្នក សាលារបស់អ្នកអាចជួយជំនះឧបសគ្គនេះបាន និងជួយកូនអ្នក បង្កើតទម្លាប់ថ្មីដោយការមកសាលា (វត្តមាន) បានរៀងរាល់ថ្ងៃ និងទាន់ពេល សូមមើលសំណួរដែលគេសួរជាញឹកញាប់នៅ OEO ដើម្បីរកមើលថាតើមានអ្វីដែលអាចនឹងកើតឡើង ប្រសិនបើសិស្សនៅតែបន្តអវត្តមាន ហើយក៏ដូចជាស្វែងរកគំនិតដើម្បីជម្រុញសិស្សអោយមករៀនបានទៀងទាត់វិញ។ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមដើម្បីដោះស្រាយបញ្ហារឿងវត្តមាន សូមទូរសព្ទ!សូមចូលមើល គេហទំព័ររបស់យើង នៅ www.oeo.wa.gov/km, ឬទូរសព្ទមកលេខ 1-866-297-2597 ។

តើច្បាប់តម្រូវអោយសាលារៀនធ្វើអ្វីខ្លះ?

 • ជូនដំណឹងដល់ឪពុកម្តាយអំពីច្បាប់វត្តមាន ហើយឲ្យពួកគាត់ចុះហត្ថលេខាដើម្បីបង្ហាញថា ពួកគាត់បានទទួលសេចក្តីជូនដំណឹងនេះពិតមែន
 • ជូនដំណឹងដល់ឪពុកម្តាយរាល់ពេលដែលសិស្សអវត្តមាន
 • ជួបជាមួយឪពុកម្តាយ និងសិស្សដើម្បីរកពីមូលហេតុ
 • សាកល្បងវិធីសាស្រ្តផ្សេងៗដើម្បីពង្រឹងវត្តមាន ហើយក្នុងករណីខ្លះ
 • ត្រូវបញ្ជូនសិស្ស និង/ឬឪពុកម្តាយគេទៅក្រុមប្រឹក្សាផ្នែកអវត្តមានឥតច្បាប់របស់សហគមន៍ ឬទៅតុលាការ។

តើច្បាប់តម្រូវអោយសិស្សធ្វើអ្វីខ្លះ?

 • នៅក្នុង​សាលា
 • មករៀនទាន់ពេលវេលា
 • មករៀនជារៀងរាល់ថ្ងៃ លើកលែងតែមានហេតុផលសមស្របណាមួយដែលត្រូវឈប់។