អំពីពួកយើង

នៅឆ្នាំ 2006 Washington State Legislature (អង្គនីតិបញ្ញត្តិរដ្ឋវ៉ាស៊ីនតោន) បានអនុម័តច្បាប់ House Bill លេខ 3127 ដើម្បីបង្កើត Office of the Education Ombuds (OEO) ក្នុងការកាត់បន្ថយនូវគម្លាតឱកាសតាមរយៈការគាំទ្រដល់ក្រុមគ្រួសារ សិស្សានុសិស្ស អ្នកអប់រំ និងសហគមន៍ ក្នុងការស្វែងយល់អំពីប្រព័ន្ធអប់រំរបស់រដ្ឋកម្រិត K-12 និងការដោះស្រាយកង្វល់រួមគ្នា។ អង្គនីតិបញ្ញត្តិបានដាក់យើងនៅក្នុងការិយាល័យអភិបាលដើម្បីធានាបាននូវភាពឯករាជ្យ របស់យើងចេញពីប្រព័ន្ធអប់រំរដ្ឋ។

ធនធានយើងនៅមានកំណត់ ហើយយើងក៏ផ្តល់អាទិភាពដល់ការគាំទ្រ Ombuds របស់យើងដោយផ្ទាល់ចំពោះបញ្ហាទាំងឡាយណាដែលកើតឡើងក្នុង 1]  ផែនការយុទ្ធសាស្ត្ររបស់យើង និងកន្លែងដែលយើងអាចមានឥទ្ធិពលវិជ្ជមានក្នុងនាមជាអ្នកដោះស្រាយបញ្ហារួមគ្នាទៅលើបទពិសោធន៍របស់សិស្ស។ OEO ប្រតិបត្តិការនៅទូទាំងរដ្ឋដោយមានបុគ្គលិកនិយោជិកធ្វើការពេញម៉ោងតិចជាង 8នាក់។  

តួនាទីរបស់យើង

  • ស្តាប់ពីការព្រួយបារម្ភ និងចូលរួមឆ្លើយសំណួរអំពីចម្ងល់ទាក់ទងនឹងប្រព័ន្ធអប់រំរបស់រដ្ឋ K-12
  • ប្រើមធ្យោបាយដោះស្រាយជម្លោះក្រៅផ្លូវការ ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហារួមគ្នា និងជួយលើកកម្ពស់ភាពយុត្តិធម៌ក្នុងការអប់រំ
  • ផ្តល់ការបង្វឹក ការសម្របសម្រួល និងការបណ្តុះបណ្តាលអំពីការចូលរួមពីសំណាក់ក្រុមគ្រួសារ និងសហគមន៍ និងការតស៊ូមក្នុងប្រព័ន្ធ
  • ប្រមូលទិន្នន័យ និងកំណត់និន្នាការផ្សេងៗ ដើម្បីផ្តល់នូវមតិណែនាំអំពីគោលនយោបាយអប់រំរបស់យើង