បេសកកម្មតាមផ្លូវច្បាប់របស់ការិយាល័យអ្នកសម្របសម្រួលក្រៅប្រព័ន្ធនៃការអប់រំ (OEO) គឺដើម្បីកាត់បន្ថយគម្លាត នៃឱកាស។ ផែនការយុទ្ធសាស្រ្តរបស់យើងផ្តល់អាទិភាពដល់ការកាត់បន្ថយគម្លាតនៃឱកាសដោយផ្តោតលើធនធានដោះស្រាយជម្លោះដែលនៅមានកម្រិតរបស់យើង ដូចជាការសម្រុះសម្រួលក្រៅផ្លូវការនិងការបង្វឹកសិស្សានុសិស្ស K-12 ដូចជា៖
- សិស្សក្រៅសាលា ក្នុងនោះរួមទាំងសិស្សមានពិការភាពដែលកំពុងរៀនកន្លះវេនដែរ។
- សិស្សមិនមែនអាមេរិកស្បែកស, សិស្សស្បែកខ្មៅ ឬសិស្សជនជាតិដើមភាគតិច។
- សិស្សដែលកំពុងប្រឈមនឹងភាពគ្មានផ្ទះសម្បែង
- សិស្សដែលកំពុងស្នាក់នៅជាមួយសាច់ញាតិឬអ្នកមើលថែ
- សិស្សដែលធ្លាប់ឆ្លងកាត់ ប្រព័ន្ធយុត្តិធម៌អនីតិជនឬស្តារនីតិសម្បទាអនីតិជន
- ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ជនសុំសិទ្ធិជ្រកកោន ឬជនចំណាកស្រុក ឬសិស្សានុសិស្សក៏ដូចជា គ្រួសារទាំងឡាយណាដែលភាសាកំណើតមិនមែនជាភាសាអង់គ្លេស។
- សិស្សដែលកំពុងស្ថិតក្រោមសេវាកម្មជំនួយចាំបាច់ពេញលេញ (WISe) ឬកម្មវិធីព្យាបាលជំងឺរយៈពេលវែង របស់កុមារ (CLIP)
- សិស្សកែភេទឬមិនមានលក្ខណៈសម្គាល់ភេទ